មន្ត្រីអាវុធហត្ថខណ្ឌចំការមន ម្នាក់ត្រូវរថយន្តបុកបើងច្រើនម៉ែត្ររបួសធ្ងន់

ភ្នំពេញ: រថយន្តកាមរីឆ្លាមមួយគ្រឿងបោះពួយទៅបុកមន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ខណះជិះម៉ូតូឆ្លងផ្លូវបើុងងជាច្រើនម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់រថយន្តបង្កព្យាយាមបើករត់ជាង ១០០ ម៉ែត្រត្រូវបងប្អូនប្រជាពលរដ្ឋដេញចាប់បានវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ១៦៣ កែងនឹង៤៨២ក្នុងសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីអាវុធហត្ថជិះម៉ូតូមួយគ្រឿងម៉ាកអិចសាយទ័រពាក់ស្លាកលេខខេមរៈភូមិន្ទ02 1-6789ធ្វើដំណើរតាមបណ្តោយផ្លូវ ៤៨២ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ១៦៣ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ស្ករពាក់ស្លាកលេខក្រចេះ2A-0472បើកបរដោយបុរសម្នាក់រួមដើរនិងស្ត្រីជាច្រើននាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូពេញទំហឹងបើុងជាច្រើនម៉ែត្របណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ចំណែករថយន្តបង្កព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានមកវិញរួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង