ហួសចិត្ត ! យកម៉ូតូសង់ស៊េរីឆ្នាំ២០២០ របស់ប្អូនថ្លៃទៅបញ្ចាំចាញ់ល្បែងអស់ មកកុហកប្រពន្ធនិងសមត្ថកិច្ចថាខ្លួន ត្រូវគេដាក់ថ្នាំយកម៉ូតូ

ភ្នំពេញ៖ បុរសម្នាក់ ខ្ចីម៉ូតូប្អូនថ្លៃ​ស៊េរីឆ្នាំ២០២០ ថាយកទៅជិះធ្វើការ បែរជាបែកគំនិតយកទៅដាក់បញ្ចាំយកលុយលេងល្បែងចាញ់អស់ ខ្លាចអ្នកផ្ទះបោកទាំងអ្នកផ្ទះ និងសមត្ថកិច្ចថាខ្លួនត្រូវគេដាក់ថ្នាំយកម៉ូតូ ចុងក្រោយក្រដាសមិនអាចខ្ចប់ភ្លើងជិត ការពិតត្រូវបានលាតត្រដាង ក្រោយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បានមក
ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២០ យកទៅបាត់នៅតាមផ្លូវបេតុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាច។

ក្រោយពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា តូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។

ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធនិងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់ ទើបពេលនេះបុរសខាងលើបានមកធ្វើការសូមទោសរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្តកិច្ចហើយថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូទេ ៕

អត្ថបទដែលជាប់ទាក់ទង