ពិតជាសាហាវណាស់! ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូង​កើនឡើងយ៉ាងគំហុកដល់ជិត​៣,០០០ករណី!

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់ ២,៩៣១ករណីហើយ ក្រោយពីការឆ្លងថ្មីៗ ៥៩៤ករណីទៀតទើបត្រូវបានប្រកាសចេញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

ចំពោះអត្រាអ្នកឆ្លងច្រើនបំផុតនៅតែជាទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង​ដែលស្ថិតនៅជាប់គ្នា ហើយតំបន់ទាំងពីរនេះស្ថិតនៅភាគអាគ្នេយ៍ប្រទេស និងមានចម្ងាយជាង ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ អាជ្ញាធរកូរ៉េខាងត្បូង​ក៏បានប្រកាសផងដែរថា ប្រទេសសរុបចំនួន ៥៨ ហើយ បានធ្វើការរឹតបន្តឹងការធ្វើដំណើរ​ជាមួយនិងប្រទេសកូរ៉េខាងត្បូង ដោយសារតែផ្ទុះមេរោគឆ្លង COVID-19 កាន់តែខ្លាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង