នាយតាក់ស៊ី បង្ហាញមុខអនាគតប្រពន្ធថ្មី ស្រាប់តែព្រះសង្ឃមួយអង្គដាក់ចំៗថា….

មហាជនពិតជាស្គាល់ហើយ តារាកំប្លែងរួមក្រុមនាយពាក់មី នាយក្រូច គឺនាយ តាក់ស៊ី តែងតែត្រូវបានមហាជនដាក់ងារថា ជាតារាកំប្លែងកើតរឿងមិនចេះចប់ អស់ពីបញ្ហាមួយចូលដល់បញ្ហាមួយ តាំងពីការលែងលះជាមួយអតីតភរិយា រឿងជំងឺ រឿងគ្មានផ្ទះសម្បែងស្នាក់នៅ រឿងបួសហើយផ្សឹកវិញ ជាដើម ។

ដោយឡែកក្រោយបែកបាក់ពីអតីតភរិយា អ្នកនាងភីម មួយរយៈធំ ស្រាប់តែមានការភ្ញាក់ផ្អើល ដោយនាយតាក់ស៊ី បានបង្ហាញមុខស្ត្រីម្នាក់ ដែលជាគូអនាគតថ្មី ដែលគ្រងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ថែមទាំងទិញបង់រំលស់រថយន្តមួយគ្រឿងម៉ាក Lexus RX330 ថែមទៀត តែដំណឹងនេះ ធ្វើឲ្យមហាជនបញ្ចេញយោបល់ ទាំងជួបអបអរសាទរ និងមិនពេញចិត្តរិះគន់ផងដែរ ។

ក្នុងនោះមានការស៊ែរយ៉ាងច្រើនទៅលើការខមមិនរបស់ម្ចាស់គណនីFacebook ឈ្មោះ Yean Samnang ដែលប្រើប្រាស់ដោយព្រះសង្ឃមួយអង្គ បានសរសេរថា៖ « អាត្មាមិនចង់និយាយរឿងពិភពគុននេះទេ តែហួសពេក! ម្តងលែងប្រពន្ធ ម្តងទឹកនោមផ្អែម ម្តងបួស ម្តងសុំជំនួយ ដល់ទ្រាំលែងបាន យកប្រពន្ធទៀត… ចឹងបានពាក្យចាស់លោកថា ​Ok You Win» ការបញ្ចេញយោបល់របស់ព្រះសង្ឃខាងលើ ត្រូវបានមហាជនភាគច្រើនពេញចិត្តយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង