សមត្ថកិច្ច ថាមានរថយន្ត០២គ្រឿងបានចតទុកចោលនៅក្នុងបុរីយូរហើយមិនឃើញមានម្ចាស់មកយកវិញទេ

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ដង្កោដឹកនាំដោយលោកវរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍ដង្កោបានល្បាតមកដល់ក្នុងបុរីហុកឆេង ស្ថិតនៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសំដីប្រជាពលរដ្ឋ បានមករាយការណ៍ប្រាប់សមត្ថកិច្ច ថាមានរថយន្ត០២គ្រឿងបានចតទុកចោលនៅក្នុងបុរីយូរហើយមិនឃើញមានម្ចាស់មកយកវិញទេ ៖
១-រថយន្តម៉ាក NISSAN សេរី 2005 ពណ៌ ប្រផេះ ស្លាកលេខភ្នំពេញ 2AD-7602 បានចតទុកចោលរយៈពេលជិត០១ខែជាងហេីយ។
២-រថយន្តម៉ាក CAMRYសេរី2003 ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2R-5952 បានចតទុកចោលរយៈពេល ០៧ថ្ងៃហេីយនៅក្នុងបុរីហុក ឆេង នេះ។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចយើងបានចុះសាកសួរអ្នកជិតខាងនៅក្នុងបុរីនេះ ហើយពុំមានអ្នកណាបានដឹង និងស្គាល់ម្ចាស់រថយន្ដឡើយ ទើបកម្លាំងយើង បានសហការជាមួយលោកមេភូមិម័ល និងមេការបុរីហុកឆេង ព្រមទាំងធ្វេីកំណត់ហេតុចាប់យករថយន្តទាំង០២គ្រឿងខាងលេីយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរងចាំម្ចាស់រថយន្ដដែលមានឯកសារគ្រប់គ្រាន់មកទទួលយកវិញ។ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា បានដឹងឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៧២៧ ៣៥៨ ដើម្បីមកទទួលយករថយន្ដខាងលើវិញ៕

អត្ថបទដែលជាប់ទាក់ទង