ទាហានតួកគីចំនួន ២៩ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់កងទ័ពស៊ីរីនៅភាគពាយព្យនៃប្រទេសស៊ីរី

ស៊ីរី៖ តាមការចេញផ្សាយសារព័ត៌មាន BBC នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០មន្ត្រីទួរគីម្នាក់បាននិយាយថាយ៉ាងហោចណាស់ទាហានតួកគីចំនួន ២៩ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយរបស់កងទ័ពស៊ីរីនៅភាគពាយព្យនៃប្រទេសស៊ីរី។

លោក Rahmi Dogan អភិបាលខេត្ត Hatay របស់ប្រទេសទួរគីបាននិយាយថា ក្នុងចំណោមអ្នកស្លាប់២៩ នាក់ ក៏មានមនុស្សជាច្រើនទៀតបានរងរបួសផងដែរ។ ការវាយប្រហារនេះត្រូវបានគេអោយដឹងថាអាចនិងមានការសងសឹកពីតូកគីវិញ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ ហើយវាបានកើតឡើងបន្ទាប់ពីកម្លាំងកងទ័ពស៊ីរីដែលគាំទ្រដោយរុស្ស៊ីកំពុងព្យាយាមដណ្តើមយកខេត្ត Idlib ពីក្រុមឧទ្ទាមដែលគាំទ្រដោយទាហានតួកគីមកវិញ។

រហូតមកដល់ពេលនេះអាជ្ញាធរស៊ីរីមិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈណាមួយស្តីពីការវាយប្រហារថ្មីបំផុតនៅក្នុងខេត្តអ៊ីដលីបដែលជាខេត្តចុងក្រោយរបស់ប្រទេសស៊ីរីស្ថិតក្នុងដៃក្រុមអ្នកប្រឆាំងនៅឡើយ។

ចំណែកឯរដ្ឋាភិបាលតួកគីលោក Recep Tayyip Erdogan បន្ទាប់ពីការវាយប្រហារកើតឡើង បានបើកកិច្ចប្រជុំសន្តិសុខកម្រិតកំពូលបន្ទាន់មួយនៅទីក្រុងអង់ការ៉ា ក្នុងគោលបំណងចង់ឲ្យកងកម្លាំងរដ្ឋាភិបាលស៊ីរីដកថយពីទីតាំងដែលតួកគីបានឈរជើងយោធា និងបានគំរាមវាយប្រហារពួកគេប្រសិនបើពួកគេមិនបញ្ឈប់ការឈ្លានពានលើខ្លួន៕

អត្ថបទដែលជាប់ទាក់ទង