ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាភពមួយមានទំហំ ២ ដងនៃផែនដី អាចបើកលទ្ធភាពអោយមានជីវិតផ្សេងរស់នៅបាន

វិទ្យាសាស្ត្រ៖ តាមការចេញផ្សាយសារព័ត៌មាន Independent News នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថាភពមួយមានទំហំ ២ ដងនៃផែនដី អាចបើកលទ្ធភាពអោយមានជីវិតផ្សេងរស់នៅបាន។

ភពនេះត្រូវបានគេដាក់ឈ្មោះថា ​ អាចមានទឹករាវនៅក្រោមបរិយាកាស និងសម្បូរទៅដោយអ៊ីដ្រូសែននៅលើផ្ទៃរបស់វា។

ការអះអាងបែបនេះដោយក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើ ម៉ាស់ កាំនិងទិន្នន័យបរិយាកាសរបស់វា អាចបង្ហាញពីវត្តមានទឹកសម្រាប់ផ្ដល់អោយជីវិតរស់នៅទីនោះ។

ស្ថិតនៅចម្ងាយ ១២៤ នៃឆ្នាំពន្លឺ និងឆ្ងាយពីផ្នែកខាងក្រៅនៃលំហចក្រវាទ។ វាក៏លក្ខណៈស្រដៀងនឹងផែនដីដែរ តែវាមានកាំធំជាង ២,៦ ដងធំជាងភពផែនដីយើង និងម៉ាសធំជាង៨,៦ ដង ប៉ុន្តែតូចជាងភពនេបទូន។ ការស្រាវជ្រាវបានបង្ហាញថាតាមរយៈបរិយាកាសអំណោយផលអាចជីវិតរស់នៅទៅនោះ និងមានការរីកចំរើនជាងនៅលើពិភពលោកផែនដីយើង។

ភពមួយនេះ ក៏ធ្លាប់មានការចាប់អារម្មណ៏ផងដែរកាលពី ២០១៧ ដែលជំរុញឱ្យមានការចង់ដឹងពីក្រុមអ្នស្រាវជ្រាវអំពីស្ថានភាពដែលអាចមាននៅទីនោះ ហើយវាបានបន្ដជាប្រធានបទគួរអោយការរំភើបកាន់តែខ្លាំងរហូតដល់ចុងឆ្នាំ។ ស្របពេលការសិក្សាចុងក្រោយផ្តល់យើងដឹងច្រើនអំពីលក្ខខណ្ឌ បរិយាកាសដូចជាចំហាយទឹកក្នុងទទ្រងជីវិតលើវា និងជាក្ដីសង្ឃឹមសំរាប់អ្នកវិទ្យាសាស្រ្តសិក្សាបន្ថែម៕

អ្នកវិទ្យាសាស្រ្តនិយាយថា អាចមានវត្តមានជីវិតមនុស្សរស់

អ្នកវិទ្យាសាស្រ្តនិយាយថា អាចមានវត្តមានជីវិតមនុស្សរស់នៅក្រៅភពមានពិតប្រាកដ

Posted by Khmer Events on Thursday, February 27, 2020

អត្ថបទដែលជាប់ទាក់ទង