ទៀតហើយ! ជនសង្ស័យម្នាក់ ជាស្រីតែធ្វើខ្លួនជាមនុស្សប្រុស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាស្រីតែធ្វើខ្លួនជាមនុស្សប្រុស ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខក្លឹបកំសាន្តស្កាយឌ័រ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មោះ សួរ សាវី ភេទស្រី (ធ្វើប្រុស) អាយុ៣១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងនោះ សម្ភារៈដកហូតរួមមាន ម្សៅសក្រាមថ្លាសង្ស័យ ជាសារធាតុញៀនចំនួន២កញ្ចប់តូច និង ទូរស័ព្ទអ៉ិនចុចពិលមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕