បង្កើនការប្រុងប្រយ័ត្ន! អ្នកនាំពាក្យក្រសួងសុខាភិបាលព្រមានថា កម្ពុជា អាច​នឹង​រក​ឃើញ​វីរុសកូរ៉ូណា……

ភ្នំពេញ៖ ខណៈដែលវីរុសកូរ៉ូណា ថ្មី ឬ Covid-19 កំពុងរីករាលដាលស្ទើរគ្រប់ប្រទេសលើពិភពលោក លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា លទ្ធភាពរកឃើញ ករណីវីរុសកូរ៉ូណា ថ្មី ឬ Covid-19 បន្ថែមនៅក្នុងប្រទេសកម្ពុជា អាចនឹងកើតមាន ខណៈជំងឺនេះ កំពុងរាតត្បាតនៅក្នុងទីក្រុងវ៉ូហានប្រទេសចិននៅឡើយ តែពេលនេះពុំទាន់រកឃើញករណីជំងឺ កូរ៉ូ ណាវីរុស ប្រភេទថ្មី បន្ថែមទៀតទេ ខណៈដែលក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលជាង ២០០០នាក់ កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រុមគ្រូពេទ្យតាមព្រំដែន កំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែន គោកដូចជា ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងនៅតាមអាកាសយាន្តដ្ឋានអន្តរជាតិ ទាំង៣ ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ តាមរយៈម៉ាស៊ីន ស្ទង់កំដៅ និងពិនិត្យសុខភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមន្ទីរពិសោធន៍វិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានដំណើរការទាំងថ្ងៃទាំងយប់ធ្វើតេស្ដវត្ថុវិភាគដែលបានផ្ញើវត្ថុវិភាគមកពីទូទាំងប្រទេស និងត្រៀមមន្ទីរពិសោធន៍ចំនួនពីរ ថែមទៀតក្នុងក្រសួងសុខាភិបាល ដើម្បីជំនួយក្នុងការធ្វើតេស្ដបន្ថែម ហើយក្នុងនោះ ក្រសួងសុខាភិបាល ក៏បានដាក់មន្ត្រីជំនាញចំនួន ១០រូប សម្រាប់កាន់ទូរស័ព្ទដៃដើម្បីទទួលទូរស័ព្ទពីលេខ ១១៥ ដើម្បីទទួលរាយការណ៍ករណី សង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស ប្រសិនសង្ស័យករណី វីរុសកូរ៉ូណាថ្មី ឬ Covid-19 ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង