ខេត្តព្រះសីហនុ ប្រជាពលរដ្ឋប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់ នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី

(ព្រះសីហនុ)៖ ជាព័ត៌មានបឋម មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសជនជាតិចិនម្នាក់ដេកស្លាប់ នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី នៅម៉ោង១០:០០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ជនជាតិចិនម្នាក់នេះឈ្មោះ Niu Shuangsuo។យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅក្នុងបុរីគុជអាស៊ី បានឲ្យដឹងថា គាត់បានធ្វើដំណើរទៅទិញម្ហូប ស្រាប់តែភ្លាមនោះ ក៏មានក្មេងៗមួយក្រុមរត់មកប្រាប់គាត់ថា ឃើញបុរសជនជាតិចិនម្នាក់ដេកនៅជិតរង្វង់មូលមច្ឆា បន្ទាប់មកលោកបានទៅមើល ប៉ុន្តែជនជាតិចិនម្នាក់នោះដេកស្លាប់បាត់ទៅហើយ។ លោកបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យផងដែរ។ គួបញ្ចាក់ថា ជុំវិញការស្លាប់របស់ជនជាតិនេះគឺ មិនទាន់ដឹងពីមូលហេតុពិតនៅឡើយទេ ហើយសមត្ថកិច្ចកំពុងធ្វើការពិនិត្យកោសល្យវិច្ច័យលើសាកសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង