កប់ណាស់! បទចេញថ្មីរបស់ ទេព បូព្រឹក្ស ពិតជាមានអត្ថន័យចាក់ដោតដល់អារម្មណ៍របស់ហ្វេនៗ (មានវីដេអូ)

ភ្នំពេញ៖ ទេព​ បូព្រឹក្ស អ្នកណាៗក៏ស្គាល់ដែល ពីតារាចម្រៀងដែលមានគំនិតច្នៃប្រឌិតខ្ពស់ ទាំងការ ផាត់មុខ ការលេងខ្លួនប្លែកៗ និងមានក្បាច់រាំសាហាវៗ ហើយបើនិយាយពីការតែងខ្លួនវិញមិនឲ្យចាញ់តារាបរទេសឡើយ នាងតែងតែមានអ្វីដែលថ្មី ប្លែកៗ ពោលគឺមិនដដែលៗតែម្ដង។

ជាមួយគ្នានេះដែរ បើទោះបីជាមានការរិះគន់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏តារាស្រីស្រស់ស្អាតរូបនេះ នៅតែព្យាយាមនៅក្នុងវិស័យសិល្បៈ ហើយនៅតែឈរជើង ក្នុងនាមជាតារាចម្រៀងម្នាក់ ដែលបំណងចង់ឲ្យថ្ងៃណាមួយគ្រប់គ្នាដែលស្អប់ខ្លួន នឹងទទួលយកនូវ ដែលនាងបានខិតខំព្យាយាម។

ដោយឡែក កាលពីព្រឹកមិញនេះ ទេព បូព្រឹក្ស បានបញ្ចេញនូវបទចម្រៀងមនោសញ្ចេតនាថ្មីមួយបទ ដែលបានផ្ដិតយកទិដ្ធភាពនៅឯប្រទេសបារាំង ដែលមានការសម្ដែងរួមជាមួយ កញ្ញា ឈិត សុវណ្ណបញ្ញា និង Alex Cannan Real ក្នុងដំណើរកម្សាន្តរបស់ខ្លួនកាលពីកន្លងទៅនេះ ផងដែរ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ពិតជាប្លែកដោយគេកម្រឃើញ តារារូបនេះបកស្រាយ បទចម្រៀង មនោសញ្ចេតនា បែបនេះណាស់ រីឯអត្ថន័យនៃបទចម្រៀង ពិតជាពីរោះនិងចាក់ចោតអារម្មណ៍បណ្ដាយុវវ័យនាពេលបច្ចុប្បន្នខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សុំពេលឈឺចាប់ម្នាកឯងបានទេ

សុំពេលឈឺចាប់ម្នាកឯងបានទេច្រៀងដោយ :ទេព បូព្រឹក្សនិពន្ធបទភ្លេង នឹង ទំនុកច្រៀង :Emo composerដឹកនាំសម្តែងដោយ :ទេព បូព្រឹក្សថតដោយ :ជីដេវិតកាត់តដោយ :ទេព និមិត្តSponsor : Seng Chenda 21 BakeryChhet Sovanpanha Ra Rith Sophea Sun Alex CoNan Real Remy Rithy Official Sim Tepnimith Emö Composer

Posted by Tep Boprek on Thursday, February 27, 2020

អត្ថបទដែលជាប់ទាក់ទង