អុញនុះ! សម្តេចតេជោ ហ៊ុន សែន ស្នើដល់ក្រសួងធម្មការពិនិត្យឡើងវិញនូវ ការសម្តែងធម្មទេសនាបែបកំប្លែង

(ភ្នំពេញ)៖ ថ្លែងនាឱកាស អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែកនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន ស្នើដល់ក្រសួងធម្មការពិនិត្យឡើងវិញនូវ ការសម្តែងធម្មទេសនាបែបកំប្លែង ថាតើការទេសនាបែបនោះ ត្រឹមត្រូវតាមបែបព្រះពុទ្ធសាសនាដែរឬក៏យ៉ាងណា។

សម្តេចតេជោ ក៏បានអំពាវនាវដល់អនុសង្ឃវិជ្ជរៈចាត់វិធានការភ្លាម ប្រសិនបើការសម្តែងធម្មទេសនាទាំងនោះ ប្រាសចាកទៅនឹងវិន័យសង្ឃ។

បច្ចុប្បន្ននេះ គេសង្កេតឃើញមានព្រសង្ឃមួយចំនួន បានសម្តែងធម្មទេសនា ដោយភ្ជាប់នឹងបការប្រើប្រាស់ពាក្យពេជន៍កំប្លែងដើម្បីពុទ្ធបរិស័ទចូលចិត្ត។ ការសម្តែងធម៌លាយលំការកំប្លែង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមវិទ្យុនិងបណ្តាញសង្គមផងដែរ។ កន្លងទៅក៍មាន ការិៈគន់នៅរង្វង់ដែរថា ការសម្តែងធម្មទេសនា លាយកំប្លែងនោះ មិនត្រូវត្រឹមតាមឱវាទព្រះពុទ្ធឡើយ៕

អត្ថបទដែលជាប់ទាក់ទង