បុរសម្នាក់ ត្រូវដើមឈើរលំសង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

 

(ព្រះវិហារ)៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញនេះ នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ បុរសម្នាក់ ត្រូវដើមឈើរលំសង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន វុទ្ធី អាយុ៥២ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុ។ ដើមហេតុនេះការរលំដើមឈើសង្កត់នេះ គឺបុរសរងគ្រោះយករណាយន្តអារដើមឈើ ដោយខ្វះការប្រុងប្រយ័តដើមឈើបានបាក់រលំសង្កត់ចំក្បាល បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ និងត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារដើមឈើរលំសង្កត់ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង