ប្រជាជន២៣នាក់បានស្លាប់និងរាប់រយនាក់ទៀតរងរបួសដោយសារមានការប៉ះទង្គិចគ្នាក្នុងការតវ៉ាដ៏ហឹង្សានៅកណ្តាលទីក្រុងញូដេលី

 

(អន្តរជាតិ)៖ ប្រជាជន២៣នាក់បានស្លាប់និងរាប់រយនាក់ទៀតរងរបួសដោយសារមានការប៉ះទង្គិចគ្នាក្នុងការតវ៉ាដ៏ហឹង្សានៅកណ្តាលទីក្រុងញូដេលីកាលពីថ្ងៃទី២៦ខែកុម្ភៈ។ការប៉ះគ្នាដ៏ហឹង្សានេះកើតឡើងតាំងពីថ្ងៃអាទឹត្យនិងបន្តមកដល់ថ្ងៃនេះទៀតក្នុងពេលដែលពួកគេក្រោកឡើងប្រឆាំងនឹងច្បាប់សញ្ជាតិដ៏ចម្រូងចម្រាស់នោះ។ តាមរូភាពបង្ហាញឲ្យឃើញពួកហិណ្ឌូបានវាយទៅលើបុរសម្នាក់ដែលគ្មានអាវុធក្នុងដៃ ហើយក៏បានវាយទៅលអ្នកកាសែតម្នាក់ទៀត។ហើយក៏មានមនុស្សមួយក្រុមទៀតដៃកាន់ដំបង បំពង់ដែកនិងដុំថ្ម ដើរពេញដងផ្លូវ ហើយពេលនោះក៏មានការផ្ទុះហឹង្សាតែម្តង។លោកនាយករដ្ឋមន្ត្រីនេរ៉ានដ្រា មូឌី បានអំពាវនាវឲ្យប្រជាជនមានការអត់ធ្មត់ និងបានឲ្យប៉ូលីសធ្វើសកម្មភាពដើម្បីនាំប្រក្រតីភាពមកឲ្យទីក្រុងញូដេលីវិញ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានហៅសកម្មភាពនេះថា ត្រូវតែដល់តំណាក់ការប្រកាសអាសន្ននិងអំពាវនាវឲ្យកងទ័ពចូលធ្វើការជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង