អីយ៉ា! «កូនយំល្វើយៗ»​ របស់ឱក សុគន្ធកញ្ញា ចេញភ្លាមផ្ទុះការគាំទ្រភ្លាម…..

ទីបំផុត កំពូលតារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា ចេញបទចម្រៀងថ្មីហើយ ក្រោយសម្រាកសម្រាលបានកូនប្រុសដ៏ស្រស់សង្ហាអស់រយៈពេលជាង ៣ខែកន្លងមក ដោយបទចម្រៀងថ្មីនោះមានចំណងជើងថា «កូនយំល្វើយៗ» ដែលជា Version ស្រីបន្ដពីលោក ព្រាប សុវត្ថិ ។ដោយបទចម្រៀងក្រោមចំណងជើងថា «កូនយំល្វើយៗ» នោះដែរ ជាចំណីអារម្មណ៍ថ្មីប្លែកសម្រាប់អ្នកគាំទ្រគ្រប់ស្រទាប់វ័យ ព្រោះមានភាពពីរោះរណ្ដំម៉្យាងបែបស្រុកស្រែចម្ការ ដែលអាចទាក់ទាញចិត្តអ្នកស្ដាប់ឱ្យសប្បាយរីករាយជាមួយនឹងអត្ថន័យ ព្រមទាំងចង្វាក់ភ្លេង ។ យ៉ាងណាមិញ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ឃើញថាបទចម្រៀងមួយបទនេះ មានអ្នកចុច Like ដល់ទៅជាង ៣០ ម៉ឺនគណនីហ្វេសប៊ុកឯណោះ។

ម៉្យាងទៀត ក្នុងបទចម្រៀងថ្មីដ៏ពីរោះនោះដែរ ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញក្បាច់រំាយ៉ាងទាក់ទាញ និង ក្រមិចក្រមើមគួរឲ្យស្រឡាញ់បំផុត ដែលអាចធ្វើឲ្យទស្សនិកទស្សនាហើយចង់ទស្សនាម្ដងទៀត ។

ចង់ដឹងថា Version ថ្មីបទ«កូនយំល្វើយៗ» របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពីរោះរណ្ដំ និង មានទាក់ទាញយ៉ាងណា តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទដែលជាប់ទាក់ទង