ករណី​ គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូ និង​ អុិចស្កា​ ម៉ាក់​ ហីយ៉ាន់ដាយ​ ម៉ូតូជ្រុលចង្កូតរអិលដួលចូលក្រោមអុិច​ បណ្ដាលអោយរងរបួបែកក្បាលស្លាប់តែម្ដង​

សូមគោរពរាយការណ៍ជូន​ ​ លោកអធិការនគរបាលខណ្ឌឫស្សីកែវ​ នៅថ្ងៃទី​27 ខែ​កុម្ភៈ​ ២០២០​ វេលាម៉ោង​ 07:០០នាទី​ ស្ដីពីករណី​ គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូ០១គ្រឿងម៉ាក់ឃ្លីក​ពណ៍​ ស​ ពាក់ស្លាក់លេខ​ភ្នំពេញ​ 1AF 6599 និង​ អុិចស្កា​ ម៉ាក់​ ហីយ៉ាន់ដាយ​ ពណ៍​លឿង​ ពុំមានស្លាក់លខ​ នៅចំណុច​ ផ្លូវ​ 598 ភូមិ​ ពោងពាយ​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ​ភ្នំពេញ​ ​ អ្នកបេីកបរអុិចស្កាឈ្មោះ​ ឆេង​ វាសនា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ​ អ្នកបេីកបរម៉ូតូឈ្មោះ​ សុិន​ សុនវត្តី​ ភេទស្រី​ អាយុ​៣២ឆ្នាំ​ ស្នាក់នៅផ្លូវ៥៩៨ ភូមិ​ពោងពាយ​​ សង្កាត់​ទួលសង្កែ​២​ ខណ្ឌឫស្សីកែវ​ ភ្នំពេញ​ (ស្លាប់) មុនពេលកេីតហេតុ​ ម៉ូតូ​ និង​ អុិចស្កា​ បេីកបរស្របទិសគ្នាលុះដល់ចំណុចកេីតហេតុស្រាបតែម៉ូតូម៉ាក់ខាងលេី​ ជ្រុលចង្កូតរអិលដួលចូលក្រោមអុិច​ បណ្ដាលអោយរងរបួសបែកក្បាលស្លាប់តែម្ដង​។

​ បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ករណីនេះត្រូវប្រគល់ជូនជំនាញ់ចរាចរណ៍ផ្លូវគោកដេីម្បីដោះស្រាយតាមនីតិវិធីច្បាប់ ​ ដូចបានគោរពរាយការណ៍ជូនខាងលេីសូមជ្រាបជារបាយការណ៍។

អត្ថបទដែលជាប់ទាក់ទង