មាន​ករណី​សិស្សសាលា​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ នៃ​វិទ្យាល័យ​ស្វាយ​លើ ខេត្តសៀមរាប​……

សៀមរាប​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ មាន​ករណី​សិស្សសាលា​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់​ នៃ​វិទ្យាល័យ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ស្ថិត​ក្នុងភូមិ​ជប់​ក្រោម​ ឃុំ​ស្វាយ​លើ​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ។​

​សិស្សទាំង០៥ នាក់ (ស្រី ០៥នាក់) រួមមាន៖

១. /ឈ្មោះ ណន រដ្ឋា ភេទ ស្រី អាយុ ១៥ ឆ្នាំ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប (ថ្នាក់ទី៩(ក)

២ /.ឈ្មោះ ឈូក ស្រី​មុំ ស្រី អាយុ ១៦ ឆ្នាំ នៅភូមិ អន្លង់​ធំ ឃុំ ខ្នង​ភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ថ្នាក់​ទី១០(ខ)

៣ /.ឈ្មោះ ឈូក កញ្ញា ស្រី អាយុ ១៥ ឆ្នាំ នៅភូមិ អន្លង់​ធំ ឃុំ ខ្នង​ភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ថ្នាក់​ទី ១០ (ខ )

៤ /.ឈ្មោះ ឈឿន​ ពីយ៉ា ភេទ​ស្រី អាយុ ១៣ ឆ្នាំ ទីលំនៅ ភូមិ​ជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ថ្នាក់ទី ៧(ក)

៥ / .ឈ្មោះ រុំ ស្រីណាក់​​ ភេទស្រី អាយុ ១៧ ឆ្នាំ រៀននៅថ្នាក់ទី ១១(ខ)ទីលំនៅ ភូមិ​ចាន់ហៀរ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំងអស់​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ និង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ និង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ដួល​សន្លប់​ ៕

អត្ថបទដែលជាប់ទាក់ទង