ជនបរទេសម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ ​លិខិតឆ្លងដែនក្លែងក្លាយ

ជនបរទេសម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ ​លិខិតឆ្លងដែនក្លែងក្លាយ។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង០៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច​គោល​ដៅ​ប្រថាប់ត្រា​ចេញពីប្រទេស​ ។

គរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ​ TRAN DENNIS ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ​ SEYCHELLES​ ។

បច្ចុប្បន្នជនបរទេសខាងលើ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត​ និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង