​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ បាន​បញ្ជាក់​ថា នរណា​ដែល​មក​ពី​តំបន់​ដែល​ធ្លាប់​កើត​វីរុស COVID-19 ទាំង​អស់ នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ !

តាម​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ថា នរណា​ដែល​មក​ពី​តំបន់​ដែល​ធ្លាប់​កើត​វីរុស COVID-19 ទាំង​អស់ នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើយ ។

លោក​នាយក​រដ្ឋ​មន្ត្រី Nguyen Xuan Phuc បាន​ស្នើ​សុំ​ក្រសួង​ការ​បរទេស ឲ្យ​ចុះ​គោល​នយោបាយ​ថ្មី ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ជប៉ុន អ៊ីតាលី អ៊ីរ៉ង់ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដែល​កំពុង​ទទួល​រង​ការ​រាតត្បាត​ពី​វីរុស COVID-19 ។

សម្រាប់​អ្នក​ដែល​ចង់​ចូល​ប្រទេស​វៀតណាម ដោយសារ​ការងារ​រដ្ឋ ឬ​បញ្ហា​ផ្ទាល់​ខ្លួន​ណា​មួយ​ក៏ដោយ ខាង​រាជរដ្ឋាភិបាល ស្នើ​សុំ​ពួកគេ ឲ្យ​ដើរ​តាម​គោលការណ៍​និតិវិធី​ពិនិត្យ​សុខភាព​របស់​ប្រទេស​ខ្លួន រួម​ទាំង​ការ​បង្ខាំង​ទុក​នៅ​កន្លែង​ដាច់​ពី​គេ រយៈពេល ១៤ ថ្ងៃ​​សិន ។

ចំពោះ​អ្នក​ដែល​មក​ពី​ប្រទេស​​ដែល​កំពុង​រង​ការ​រាតត្បាត​ពី​វីរុស COVID-19 និង ​សូម្បី​តែ​អ្នក​ដែល​មក​ពី​តំបន់​មិន​មាន​ការ​រាតត្បាត​ក៏ដោយ គឺ​តម្រូវ​ឲ្យ​ដាក់​លិខិត​ពិនិត្យ​សុខភាព និង​ការ​ធ្វើ​តាម​គោលការណ៍សំខាន់ៗ​​បន្ថែម​ទៀត នៅ​ពេល​ចូល​មក​កាន់​ប្រទេស​វៀតណាម​នោះ ។

ជាមួយ​គ្នា​នេះ​ដែរ ចំពោះ​ជនជាតិ​វៀតណាម ដែល​មក​ពី​បណ្ដា​ប្រទេស​កំពុង​ផ្ទុះ​វីរុស​ថ្មី​នេះ អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​បាន ប៉ុន្តែ​តាម​រយៈ​ច្រក​ព្រំប្រទល់​អន្តរជាតិ​តែ​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ត្រូវ​បង្ខាំង​ទុក​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ២ សប្ដាហ៍​សិន មុន​អនុញ្ញាត​ឲ្យ​ចូល​ស្រុក​វិញ​បាន ៕

ប្រភព៖ vnexpress

អត្ថបទដែលជាប់ទាក់ទង