ជនសង្ស័យជាក្រុមចោរឆក់ចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់!

ភ្នំពេញ៖ ជនសង្ស័យជាក្រុមចោរឆក់ចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋតាមដងផ្លូវ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោក បង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ ។

ក្នុងនោះ ការបង្ក្រាបនេះមានការដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោកផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង