បុរសម្នាក់បានអះអាងថា មានជនសង្ស័យ២នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានភ្ជង់និងវាយគាត់ ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច

ភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា មានជនសង្ស័យ២នាក់ ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានភ្ជង់និងវាយគាត់ ប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច កាលវេលាម៉ោង ១និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២៦ ខែកម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធ័រុស្សី ចំណុចខ្លោងទ្វារ មង្កុតបុរី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម ស៊ីដា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបជាងសំណង់ ស្នាក់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិរាជជាឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង បាត់បង់ម៉ូតូម៉ាកឌ្រីមសង់០១៨ មិនចាំស្លាកលេខ ដោយសារម៉ូតូខ្ចីគេ ។

យោងតាមសម្ដីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទើបតែចេញពីកម្មវិធីផឹកស៊ី បានជិះម៉ូតូ ក្នុងគោលបំណង ត្រលប់ទៅផ្ទះវិញ នៅស្ទឹងមានជ័យ ដោយជិះតាមបណ្ដោយ មហាវិថីសហពន្ធ័រុស្ស៊ី ក្នងទិសដៅពីលិចទៅកើត ដោយរូបគាត់ច្រលំផ្លូវ ក៏ជិះចូលក្នុងវត្ត ដោយមិនអាចទៅមុខទៀតបាន ដោយសារផ្លូវកំពុងសាងសង់ ទើបត្រលប់ក្រោយវិញ ស្រាប់តែលេចមុខ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ជិះមកពីក្រោយ ធ្វើសកម្មភាពវាយ ប្រតាយត្រប់គ្នា ហើយជនសង្ស័យ បានដកកាំភ្លើងវាយចំក្បាលពីក្រោយ បណ្ដាលបែកហូរឈាមស្រោចខ្លួន រួចជនសង្ស័យលើកម៉ូូតូគាត់ ជិះចេញទៅខាងក្រៅ វិញបាត់ទៅ បន្សល់បង់កាំភ្លើងនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុជិតមួយម៉ោង សមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា មកដល់ចំណុចកើតហេតុ បានដឹកជនរងគ្រោះ ទៅប៉ុស្តិ៍ទឹកថ្លាដាក់ពាក្យបណ្ដឹងដើម្បីស្រាវជ្រាវ ស្វែងរកជនសង្ស័យទាំងនោះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង