ខ្លោចចិត្ត! ប្ដីនិងកូនស្រីតូចស្លាប់ ប្រពន្ធពោះធំកៀបជាប់កង់បី ក្នុងហេតុការណ៍ ក្រឡាប់ឡានដឹកទឹក សង្កត់ កង់បីឥណ្ឌា និងម៉ូតូបីគ្រឿង នៅស្តុបព្រែកហូរ

ខេត្តកណ្ដាល ៖ បើតាមសេចក្ដីរាយការណ៍ពីលោកម៉េង បានប្រាប់អោយដឹងបឋមថា យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ ក្រឡាប់រថយន្ត ដឹកទឹកធុនធំ សង្កត់ ពីលើកង់បីឥណ្ឌា និងម៉ូតូបីគ្រឿង ដែលកំពុងឈប់រងចាំស្តុប ខ្ទាតអូសឡើងលើចិញ្ចើមផ្លូវ និងបាក់បង្គោលភ្លើង និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចស្តុប ព្រែកហូរ ផ្លូវជាតិលេខ២ កែងផ្លូវបំបែកទៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិតាក្ដុល សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកព្រលឹម ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅ មុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌា ដែលត្រូវរថយន្តក្រឡាប់សង្កត់ពីលើនោះ បើកបរដោយបុរសម្នាក់ ដឹកប្រពន្ធនិងកូនស្រីអាយុប្រហែល២-៣ឆ្នាំម្នាក់ ខណៈពេលកំពុងតែឈប់រង់ចាំភ្លើងស្តុប ស្រាប់តែរថយន្តបង្ក បើកលឿនដូចហោះ មកពីផ្លូវ៦០ម៉ែត្រ បួងចង្កូតបត់ខ្លាំងពេក ក្រឡាប់សង្កត់លើកង់បីឥណ្ឌានោះ បណ្ដាលឲ្យបុរសជាប្តីបានស្លាប់ និងកូនក៏ស្លាប់ ចំណែកឯស្ត្រីជាប្រពន្ធកំពុងមានផ្ទៃពោះជិតគ្រប់ខែ រងរបួសដាច់សាច់ជើងឆ្វេងម្ខាង កៀបជាប់ក្នុងកង់បី ត្រូវបានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋនាំជួយគាស់ទាញយកចេះមកខាងក្រៅ រួចបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ប្រហែលជាអាចកាត់ជើងម្ខាងទៀត តែយ៉ាងណាមិញ នៅកន្លែងកើតហេតុ សមត្ថកិច្ចក្រុងតាខ្មៅ កំពុងសម្រួលចរាចរណ៍ និងធ្វើការតាមជំនាញផងដែរ សូមរង់ចាំដំណឹងបន្ថែម បន្តិចទៀតនេះ៕

អត្ថបទដែលជាប់ទាក់ទង