ថោកទាបណាស់! ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀត បានរត់គេចបាត់ បន្ទាប់ពីចាប់នារី វ័យក្មេងម្នាក់រំលោភ រហូតសន្លប់ស្តូកស្តឹង!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀត បានរត់គេចបាត់ បន្ទាប់ពីចាប់នារី វ័យក្មេងម្នាក់រំលោភ រហូតសន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចំណុចមាត់ស្រះ ជិតរង្វង់មូលមច្ឆា នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់បាន មានឈ្មោះ សុខ ពុធ អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ រស់នៅក្នុងស្រុកពាមជរខេត្តព្រៃវែង និងម្នាក់ទៀតមិនស្គាល់ អត្តសញ្ញាណ បានរត់ចោល ម៉ូតូរទេះ លក់ខ្ចៅស្ងោរនិងអំពៅសាង ។ រីឯនារីរងគ្រោះមានឈ្មោះ ស.រ.ហ អាយុប្រហែល១៨ឆ្នាំ ។

តាមសម្ដីសន្តិសុខម្នាក់និយាយថា ដំបូងឡើយ គាត់ឃើញបុរស២នាក់ និងនារីម្នាក់ អង្គុយសាសងគ្នា លុះក្រោយមកឃើញ បុរសម្នាក់រំលោភ និងម្នាក់ទៀតឈរមើលផ្លូវ ។ បន្ទាប់មក ក៏អូសនារីរងគ្រោះ ទៅកន្លែងមួយទៀត ហើយអ្នកដែលរំលោភរួច បានឈរមើលផ្លូវវិញ ។ ពេលនោះសន្តិសុខ ក៏ដើរមកសួរនាំ ស្រាប់តែជនសង្ស័យ ដែលកំពុងតែរំលោភ បានរត់គេចខ្លួន ចូលព្រៃបាត់ រីឯអ្នកមើលផ្លូវក៏ស្ទុះរត់ដែរ តែត្រូវសន្តិសុខចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច ។

សមត្ថកិច្ចក៏បានទំនាក់ទំនង ទៅរថយន្តសង្រ្គោះ មន្ទីរពេទ្យកាល់ម៉ែត្រ មកដឹកនារីរងគ្រោះ ទៅព្យាបាលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង