អីយ៉ាស់! ស៊ឹម ថៃណា​ បានអរគុណពាក្យដៀល ពាក្យស្តីបន្ទោស ពាក្យប្រមាថ ពាក្យមាក់ងាយ ពាក្យប្រដៅដែលធ្វើឱ្យខ្ញុំត្រឡប់មកជាស៊ឹម ថៃណា កាលពីមុនវិញ ……

តារាចម្រៀង ស៊ឹម ថៃណា ធ្លាប់ទទួលបានការគាំទ្រពីមហាជនច្រើនផុសផុលគួរឱ្យកត់សម្គាល់តាមរយៈបទ «បេះដូងឆ្កួត» «ខ្វល់ពីខ្ញុំផងទាន់ខ្ញុំនៅក្បែរ» និង បទល្បីៗជាច្រើនទៀតបានឆក់យកបេះដូងទស្សនិកជនឱ្យស្រឡាញ់ គាំទ្របទចម្រៀងរបស់នាង ។ដោយឡែកមួយរយៈធំមកនេះ ស៊ឹម ថៃណា ហាក់បាត់មុខពីវិស័យចម្រៀងឈឹង ស្ទើរតែធ្វើឱ្យយុវវ័យស្រករក្រោយ សឹងភ្លេចមុខនាងផង ។ ថ្វីដ្បិតតែបែបនេះ ស៊ឹម ថៃណា មិនព្រមបោះបង់រូបសម្រស់ខ្លួនឯងចោលនោះទេ នាងនៅតែថែរក្សាររូបរាងឱ្យនៅតែស្អាតផូរផង់ សិចស៊ី ហ៊ឺហារ មិនចាញ់កាលពីមុនដដែល ។រឿងដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ ស៊ឹម ថៃណា ស្រាប់តែព្រលយពាក្យសម្ដីប៉ុន្មានឃ្លានៅលើហ្វេសប៊ុក បែបបញ្ចើចឌឺដងអរគុណដល់អ្នកដែលធ្លាប់តិះដៀល ប្រមាថមើលងាយនាង ដែលជំរុញឱ្យនាងអាចផ្លាស់ប្ដូរខ្លួនឯងត្រឡប់មកធ្វើជានាងកាលពីមុនវិញ ។ តារាចម្រៀងស្រីរូបនេះលើកឡើងថា «អរគុណពាក្យដៀល ពាក្យស្តីបន្ទោស ពាក្យប្រមាថ ពាក្យមាក់ងាយ ពាក្យប្រដៅដែលធ្វើឱ្យខ្ញុំត្រឡប់មកជាស៊ឹម ថៃណា កាលពីមុនវិញ មិនទាន់បាន 100% មែន តែនឹងព្យាយាមបន្ថែម»

អត្ថបទដែលជាប់ទាក់ទង