នៅក្នុងទីក្រុងញូដេលី នៃប្រទេសឥណ្ឌា ស្របពេលដែលលោក ដូណាល់ ត្រាំ កំពុងស្នាក់នៅបំពេញទស្សនកិច្ចនៅទីនោះផង គេឃើញមានបាតុកម្មដ៏ហិង្សាប្រឆាំងច្បាប់សញ្ជាតិ ដែលបណ្តាលឲ្យមានមនុស្សស្លាប់៧នាក់ និងរបួស១៥០នាក់
(អន្តរជាតិ)៖ នៅថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងទីក្រុងញូដេលី នៃប្រទេសឥណ្ឌា ស្របពេលដែលលោក ដូណាល់ ត្រាំ កំពុងស្នាក់នៅបំពេញទស្សនកិច្ចនៅទីនោះផង គេឃើញមានបាតុកម្មដ៏ហិង្សាប្រឆាំងច្បាប់សញ្ជាតិ ដែលបណ្តាលឲ្យមានមនុស្សស្លាប់៧នាក់ និងរបួស១៥០នាក់។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺក្នុងពេលដែលការតវ៉ាដ៏ហិង្សានេះកើតឡើង គឺលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា មូឌី កំពុងតែពិភាក្សាជាមួយគ្នានៅអាគាររដ្ឋមួយកន្លែងដែលមានចម្ងាយពីទីនោះតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះ។ ភាពតានតឹងបានកើតឡើងកាន់តែខ្លាំងកាលពីថ្ងៃអង្គារ ហើយនឹងបន្តមកដល់ថ្ងៃនេះទៀត។ស្ថានីយ៍មេត្រូ៥កន្លែងក្នុងទីក្រុងញូដេលី ត្រូវបានបិទទាំងស្រុង៕