សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆន្ទៈបម្រើជាតិ និងពលរដ្ឋមិនត្រឹមបន្តដល់ឆ្នាំ២០២៨នោះទេ គឺលើសនេះទៅទៀត

(បន្ទាយមានជ័យ)៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអរគុណពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងពលរដ្ឋទូទំាងប្រទេស ដែលបានគំាទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគំាទ្រដល់តួនាទីសម្តេចជានាយករដ្ឋមន្រ្តី។សម្តេចអរគុណពលរដ្ឋ ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨កន្លងមកនេះ។ សម្តេចសង្ឃឹមថា ពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ២០២៣ទៀត ដើម្បីសម្តេចមានលទ្ធភាពនឹងបន្តបម្រើប្រទេសជាតិ និងពលរដ្ឋបន្តទៀត។ សម្តេចបានគូសបញ្ជាក់ថា ឆន្ទៈបម្រើជាតិ និងពលរដ្ឋមិនត្រឹមបន្តដល់ឆ្នាំ២០២៨នោះទេ គឺលើសនេះទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង