ល្បិចខ្ពស់មែន ! ខាងក្រៅដាក់ផ្លាកអាស៊ីវេរលុយ តែខាងក្នុងជាហ្គេមបាញ់ត្រីខុសច្បាប់

ភ្នំពេញ៖ទីតាំងមួយកន្លែង តាមបណ្ដោយផ្លូវលេខ១៤៤ ទល់មុខផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយមើលពីខាងក្រៅ គឺ ជាទីតាំងអាស៊ីវេរលុយ ។ ប៉ុន្តែ តាមធាតុពិតខាងក្នុងវិញ ជាទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ សោះ ។

នេះជាសារមួយ ដែលប្រជាពលរដ្ឋ ផ្ញើជូនលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ មេត្តាចាត់វិធានការផង ដែលនៅមានទីតាំងជាច្រើនទៀត កំពុងដំណើរការយ៉ាងរលូន ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ប្រជាពលរដ្ឋនៅក្បែរទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ នេះ បង្ហើបប្រាប់ CS NEWS នៅថ្ងៃទី៣ ខែកុម្ភៈ នេះ ថា ទីតាំងមួយនេះ គេសង្កេតឃើញមានក្រុមក្មេងទំនើង តែងតែចូលមកលេងទាំងថ្ងៃ ទាំងយប់ គ្រប់ពេលវេលា យ៉ាងអនាធិបតេយ្យ ដែលសង្ស័យថា មានបង្កប់នូវគ្រឿងញៀនថែមទៀតផង ។

ប្រជាពលរដ្ឋ បានរិះគន់ទៅលើអាជ្ញាធរ ដែលហាក់មិនបានអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ទាល់តែសោះ ៕

អត្ថបទដែលជាប់ទាក់ទង