អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពរដ្ឋអស់ផ្ទះ១៦ខ្នងសង្កាត់ទួលសង្កែទី១!

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ០៩និង ២០នាទី មានគ្រោះអគ្គិភ័យកើតឡេីង នៅអតីតផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងករណីនេះ បណ្តាលអោយឆេះផ្ទះ១៦ខ្នង និងបន្ទប់ជួល ៧៩បន្ទប់ ស្មើនិង៩៥គ្រួសារ ។ ចំពោះមូលហេតុនៃការឆេះកំលាំងយើងកំពុងធ្វើការស្រាវជ្រាវ ។

ក្នុងប្រតិបត្តិការ នេះក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ ដោយមានសហការអន្តរាគមន៍ពី កងកំលាំង ការិយាល័យបង្ការ​ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលដ្ឋានរាជធានី កងកំលាំងប្រដាប់អាវុធខណ្ឌ-សង្កាត់ ដោយបានប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យសរុប ៤៣គ្រឿង។

អគ្គិភ័យនេះ បានរលត់ទាំងស្រុងនៅម៉ោង ១០ និង៣០នាទី។ គូសបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ មិនបានបណ្ដាលអោយប្រជាពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

អត្ថបទដែលជាប់ទាក់ទង