រថយន្តដឹកពងទាជាង៣ម៉ឺនគ្រាប់អត់ច្បាប់ពីវៀតណាមចូលមកកម្ពុជា តាមផ្លូវលេខ១០៣ ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ទុក

(ព្រៃវែង)៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ រថយន្តដឹកពងទាជាង៣ម៉ឺនគ្រាប់អត់ច្បាប់ពីវៀតណាមចូលមកកម្ពុជា តាមផ្លូវលេខ១០៣ ភូមិថ្កូវ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ទុក។ នេះបើយោងតាម លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ក្នុងការចុះឃាត់នេះ ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះស្ទាក់ចាប់រថយន្ត០១គ្រឿងដឹកពងទាចំនួន៣៤៦០០គ្រាប់ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកចេញពីប្រទេវៀតណាម ចូលមកកម្ពុជា តាមច្រកស្វាយអាង៉ោង ភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្ន ក្រុមជំនាញ បានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនេះ ទៅកាន់ចត្តាឡីស័ករបស់អគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង