ព្រះមហាក្សត្រម៉ាឡេស៊ី បានតែងតាំងលោកបណ្ឌិត មហាធៀ មហាម៉េត ជានាយករដ្ឋមន្ត្រីចាំផ្ទះរង់ចាំរដ្ឋាភិបានថ្មីមួយត្រូវបានបង្កើតឡើក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃក្រោយ!

(អន្តរជាតិ) នៅយប់មិញនេះ ព្រះមហាក្សត្រម៉ាឡេស៊ី បានតែងតាំងលោកបណ្ឌិត មហាធៀ មហាម៉េត ជានាយករដ្ឋមន្ត្រីចាំផ្ទះរង់ចាំរដ្ឋាភិបានថ្មីមួយត្រូវបានបង្កើតឡើក្នុងរយៈពេលយ៉ាងយូរ១០ថ្ងៃក្រោយ លោក មហាធៀ បានលាឈប់ពីនាយករដ្ឋមន្ត្រីដែលមានអាយុពាក់កណ្តាលអណត្តិទៅហើយនោះ។

គួរបញ្ជាក់ថា លោក មហាធៀ បានដាក់ពាក្យលាលែងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបន្តិចក្រោយមកព្រះមហាក្សត្រក៏បានទទួលយកការលាលែងនេះ។

គេមើលឃើញថា លោក មហាធៀ អាចត្រូវបានទទួលការតែងតាំងឲ្យធ្វជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត នៅក្នុងអាណត្តិដែលនៅសល់ ហើយលោកអាន់វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំបក្សប្រឆាំងនឹងមិនទទួលបានតំណែងជានាយករដ្ឋមន្ត្រី ដូចដែលបានសន្យាមុនការបោះឆ្នោត ដែលថាទាំង មហាធៀ និងអាន់វ៉ា ត្រូវទទួលកាន់តំណែងជានាយករដ្ឋមន្ត្រីម្នាក់ ពាក់កណ្តាលអាណត្តិ ប្រសិនបើពួកគេឈ្នះឆ្នោតកាលពីឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង