មនុស្សពីរនាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដែលបើកបរដោយជនបរទេស

(ព្រះសីហនុ)៖ មនុស្សពីរនាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តដែលបើកបរដោយជនបរទេស បើកមកមកបុកម៉ូតូ១គ្រឿង ទិសដៅបញ្ច្រាស់គ្នា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវបេតុងលេខ៤៥ ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចស្រុកបានដឹងថា ជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមាន៖ ១)ឈ្មោះ ហែម ជ្រិន អ្នកបើកបរម៉ូតូ (ស្លាប់) ២)ឈ្មោះ ផល្លី អ្នករួមដំណើរ (របួសធ្ងន់) និង៣)ឈ្មោះ អា ថ្លាង អ្នករួមដំណើរ (ស្លាប់)។ អ្នកទាំងបីនាក់ រស់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែក អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសួរនាំតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង