ឯកឧត្តម ហ៊ុន ជា បាននិយាយថា សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!

ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារនៅលើផេក ផ្លូវការរបស់លោក ពាក់ព័ន្ធនិងករណី លោក បេន ដែលជាជនជាតិអាមេរិក និងជាអ្នកអភិរក្សសត្វព្រៃ និងព្រៃឈើ នៅតំបន់ភូមិសាស្ត្រ ស្រុកសង្គមថ្មី ខេត្តព្រះវិហារខណៈមានក្រុមចោរលួចដុតព្រៃដើម្បីទន្រ្ទានយកដី យ៉ាងដូច្នេះថា។

«សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ»។

សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!

រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!!

ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ!!!!

ហ៊ុន ជា, ដើម្បីខ្មែរ ។

អត្ថបទដែលជាប់ទាក់ទង