ជនជាតិបរទេសម្នាក់ បានជួបឍគ្រោះថ្នាក់ចរាចរ រហូតបាត់បង់ជីវិត ខណៈជិះម៉ូតូ ជ្រុលទៅបុក របាំងថ្មចែកផ្លូវ

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ បានជួបឍគ្រោះថ្នាក់ចរាចរ រហូតបាត់បង់ជីវិត ខណៈជិះម៉ូតូ ជ្រុលទៅបុក របាំងថ្មចែកផ្លូវ កាលពីវេលា ម៉ោង១០និង៥០នាទីយប់ ថ្ងៃអាទិត្យ ទី២៣ ខែកម្ភៈ ឆ្នាំ២០២០ លើផ្លូវទំនប់៧០ ហៅ(ទំនប់ទួលគោក) សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពរងគ្រោះមានឈ្មោះ OH SEJOON ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិកូរ៉េខាងត្បូង ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវបេតុង ភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូធន់ធំ ម៉ាក រីប៊ែល ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ សៀមរាប1P-9404 ជិះតែម្នាក់ឯង។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ធ្វើដំណើរតាមផ្លូវ ទំនប់ទួលគោក ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុច កើតហេតុជាផ្លួវកោងផងនោះ បានជ្រុលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបាន រថយន្តដឹកយកទៅសង្គ្រោះ តែកម្មអកុសល ក៏បានផុតដង្ហើម តាមផ្លូវ ទើបដឹក មកកន្លែងកើតហេតុវិញ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូទៅរក្សាទុក រង់ចាំសាច់ញ្ញាតិមកទទួល ចំណែកសព ត្រូវយកទៅតម្កល់ ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារ មកទទួល ធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង