សិស្សសាលាវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នថ្នាក់ទី៧ ម្នាក់ជិះម៉ូតូលឿន បុកគូទម៉ូតូសណ្តោងរ៉ឺម៉កស្លាប់

ភ្នំពេញ៖ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ជាយុវសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័នបានស្លាប់ភ្លាមៗនៅនឹងកន្លែងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរ៉ឺម៉កកម៉ូតូសណ្តោង១គ្រឿងពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលផ្ទប់និងថ្នល់បែកហូរឈាម។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកសលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២០ នៅតាមផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះខាងលើមានឈ្មោះ សេន វិសាល ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី៧វិទ្យាល័យហ៊ុន សែន ជម្ពូវ័ន មានទីលំនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសខាងលើបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវពណ៍ខ្មៅពាក់ស្លាកលេភ្នំពេញ1HN-1852 ចេញពីផ្ទះទៅរៀន ប៉ុន្តែដោយមិនទាន់ដល់ម៉ោងត្រូវចូលរៀន យុវសិស្សរូបនេះរួមនិងមិត្តភក្តិមួយចំនួនទៀត ក៏បាននាំគ្នាជិះម៉ូតូទៅដើរលេងនៅក្នុងវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ។លុះក្រោយពីលេងអស់ចិត្តបាននាំគ្នាជិះម៉ូតូត្រឡប់ទៅកាន់វិទ្យាល័យហ៊ុនសែនជម្ពូវ័ន វិញដោយបានបានបើកបរធ្វើដំណើរក្នុងទិសដៅពៅជើងទៅត្បូងស្របទិសគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងនិងរថយន្ត១គ្រឿងទៀត។

ប្រភពដដែលបានបន្តទៀតថា លុះដល់កន្លែងកើតហេតុម៉ូតូម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្តមិនស្គាល់ម៉ាកដែលកំពុងបើកបរនៅខាងមុខបានបន្ថយល្បឿនលឿនដើម្បីចៀសគ្នា ដែលជាហេតុធ្វើឲ្យយុវសិស្សខាងលើគេចចេញមិនទាន់ព្រោះតែបើកលឿនពេល។ទើបបុកកន្ទុយរឺម៉កពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់បែកហូរឈាមនិងបាក់ដៃ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់មករ៉ឺម៉កម៉ូតូនិងរថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះទៅអន្តរាគមន៍ភ្លាមៗនិងបានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង