អីយ៉ាស់! ប្លែកទៀតហើយរំដួលលិចទឹក យកម្ជុលខ្ទាស់ មកច្នៃជាម៉ូតសក់ មើលទៅកាន់តែប្លែកភ្នែកជាងមុន

ភ្នំពេញ៖ យើងសង្កេតឃើញថាបច្ចុប្បន្ននេះ ​វិស័យច្នៃម៉ូតនៅកម្ពុជាមានសន្ទុះកើនឡើងកាន់តែខ្លាំង ដោយមានអ្នកច្នៃម៉ូតកាន់តែច្រើនជាងមុន។ ជាពិសេសមានក្មេងៗជំនាន់ក្រោយក៏បានចាប់យកនៅជំនាញ ច្នៃម៉ូតដើម្បីមកសិក្សា ដែលអ្នកខ្លះក៏បានរៀននៅក្នុងស្រុក ឯអ្នកខ្លះទៀតក៏បានរៀនចប់មកពីបរទេសផងដែរ ។

យ៉ាងណាមិញ គ្រាន់តែបានឮឈ្មោះ រំដួលលិចទឹក ក៏គ្រប់គ្នាបានដឹងហើយថា គាត់ជាអ្នកណា ហើយគាត់ធ្វើអ្វី ។ រំដួល លិចទឹក ដែលគាត់មានឈ្មោះពិតថា ម៉េង ចាន់វ៉ាន់ដា ដែលគាត់ជាមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការច្នៃម៉ូតសម្លៀកបំពាក់ ជាពិសេសនោះគឺច្នៃរបស់របរដែលប្លែកៗ ដូចជា មានបន្លែ ផ្កា ផ្លែឈើ និងមានអ្វីច្រើនជាងនេះទៅទៀត ដែលលោកមានគំនិតក្នុងការកែច្នៃឲ្យទៅជាសម្លៀកបំពាក់មួយឈុតបាន។

ជាការពិតណាស់ រំដួលលិចទឹក យើងអាចនិយាយបានថា លោកជាអ្នកច្នៃម៉ូតម្នាក់ដែលមានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកតែងតែ យកផលិតផលខ្មែរមកច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត។ កាលពីថ្មីៗ លោកបានយក កន្ទេល និង ផ្កាស្មៅទៅច្នៃជាសម្លៀកបំពាក់ មើលទៅពិតជាស្រស់ស្អាតប្លែក។ តែអ្វីដែលកាន់តែចាប់អារម្មណ៍ជាងមុននោះ​ លោកបានយក ម្ជុលខ្ទាស់ យកមកច្នៃជាម៉ូតសក់ ដែលម្ជុលខ្ទាស់ទាំងនោះពិតជាច្រើន តែបើមើលតាមរូបភាពជាច្រើនសន្លឹកនោះ មើលទៅកាន់តែប្លែកភ្នែកជាងមុន ដែលលោកមានគំនិត ចេះយកម្ជុលខ្ទាស់មកច្នៃជាម៉ូតពាក់លើក្បាលបែបនេះ៕

ជាក់ស្ដែង ក្រោយពីបានឃើញរូបភាពរបស់ រំដួលលិចទឹក យកម្ជុលខ្ទាស់ មកច្នៃបែបជាម៉ូតដាក់លើក្បាលបែបនេះរួចមក មានមហាជន ក៏ហ្វេនៗរបស់លោកផ្ទាល់ បានលាន់មាត់សរសើរពីស្នាដៃរបស់លោក ដែលតែងតែមានគំនិតថ្មីៗ ប្លែកៗបែបនេះ បើតាមការសាកសួរពីខាងខ្មែរឡូតរបស់យើង ទៅកាន់ រំដួលលេចទឹក ម្ជុលខ្ទាស់ទាំងនោះមានច្រើន ឯតម្លៃរបស់ ម្ជុលខ្ទាស់ដែលយកមកច្នៃជា ម៉ូតសក់នោះមានតម្លៃរហូតដល់ ៤០០ ដុល្លារ 

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង