ជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់ស្ត្រីរងគ្រោះហើយក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់

(បាត់ដំបង)៖ ជនសង្ស័យបានធ្វើសកម្មភាពយកកូនកាំបិតចាក់ស្ត្រីរងគ្រោះកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង0៦និង០០នាទី នៅត្រង់ចំណុចក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចសម្ភារជនរងគ្រោះឈ្មោះយ៉ាន់ គឹមយៀត ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ ហើយក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់កំពុងតែសម្រាកនៅមន្ទីរពេទ្យ។

លោកវរសេនីយ៏ឯក ឆាង វណ្ណ ឆៃអធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញថា ក្រោយពីបានទទួលព័ត៌មានកម្លាំងរបស់អធិការ បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១៥និង២៥នាទី ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗផងដែរ នៅថ្ងៃដដែល។ ជនសង្ស័យឈ្មោះ រឿន វិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង (ក្រោយក្លិបជ័យជម្នះ)។ លោកអធិការបានឲ្យដឹងបន្ថែមថា ក្រោយការឃាត់ខ្លួនជនសង្ស័យរួច ក៏បាននាំមកកាន់អធិការដ្ឋាននគបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ពិតជាបានចូលលួចសម្ភារជរងគ្រោះពិតប្រាកដមែន ហើយថែមទាំងយកកាំបិតចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតទៀតផង។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានរួមមាន៖ ១)កងពណ៌ទឹកប្រាក់ចំនួន១គូ ២)កូនកាំបិចិតបន្លែចំនួន0២ ៣)មួកពណ៌កន្តឹបពណ៌ក្រហមចំនួន0១ ៤)កាបូបពណ៌ទឹកប្រាក់ចំនួន0២ ៥)ខោខូវប៊យជើងខ្លីចំនួន0១ និង៦)អាវរងារពណ៌ឈាមជ្រូកចនួន0១។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលក្រុងបាត់ដំបង រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង