ហួសចិត្ត ! ស្រីស្រស់ ដែលឡាយ៍ប្រកាសលក់ខ្លួន តាមពិតជា

ភ្នំពេញ ៖ មុននេះ លើ ទំព័រហ្វេសប៊ុក ផ្លូវការរបស់ស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបង្ហាញ ឲ្យដឹង នៅស្បែកមុខ របស់ ស្រ្តី ឡាយដាក់ថ្លៃ លក់ខ្លួន តាមបណ្ដាញសង្កម ក្នុងខ្លឹមសារបញ្ជាក់ថា «លោក វរសេនីយ៍ ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភ:នេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អ៊ីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូ លក់ខ្លួនលើ Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។

ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន បុរសកែភេទជាស្ត្រីឈ្មោះ ម៉ន អ៊ីវ៉ា ដែលបានឡាយវីដេអូលក់ខ្លួននៅលើ Bigo Live ដើម្បីយកមកធ្វើ ការសួរ ចម្លើយ រៀបចំសំណុំឯកសារ និងភស្តុតាងផ្សេងៗ ដើម្បីបញ្ជូនបន្តទៅតុលាការ និងអនុវត្ត តាមនីតិវិធីច្បាប់ ព្រោះទង្វើដែលឈ្មោះ ម៉ន អ៊ីវ៉ា បានធ្វើនេះពិតជាធ្វើអោយប៉ះពាល់ដល់ប្រពៃណីទំនៀមទំលាប់ខ្មែរ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងតំលៃរបស់ស្ត្រីខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង