យុវជនម្នាក់ជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍បញ្រ្ចាស់ទិសគ្នាបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យភាគីម្ខាងរងរបួសស្រាល

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងបំពានផ្លូវចរាចរណ៍បានជិះឡើងបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យភាគីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោ០៩ព្រឹកថ្ងៃទី២២ខែកុម្ភៈឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ(1HC 3580)ដែលធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកសង់សេ125 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1P 4505 ដែលធ្វើដំណើរបំពានផ្លូវចរាចរណ៍និងបញ្ចាស់ផ្លូវគេបានជ្រុលមកបុកជាមួយនឹងម៉ូតូស្គុបពីបណ្ដាលឲ្យភាគីខាងម៉ូតូស្គុបពីរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ទីតាំងនិងធ្វើការវាស់វែងដើម្បីយកម៉ូតូទាំង 2 ទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង