ជនសង្ស័យចំនួន២នាក់ បែកគំនិតប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការចាប់ឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ បែកគំនិតប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះ រួមមាន៖

១-ឈ្មោះ ហួយ សីហា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសាឡុង ស្នាក់នៅភូមិ បឹងជំ ឃុំ តាព្រហ្ម ក្រុងកំពង់សោម ខេត្ត ព្រះសីហនុ (មានផ្ទុកសារធាតុញៀន) ។

២-ឈ្មោះ ជា កុសល ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះលេខ ១៣៤អា ផ្លូវ លំ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុ ញៀន) ។

សម្ភារៈដកហូតរួមរួមមានម៉ូតូ០១គ្រឿងម៉ាក MSX ព៍ណ ស លាយលឿង ពាក់ស្លាកលេខ តាកែវ 1D-6044 ,ដែកចុងស្រួច ចំនួន០២ដើម, ដង្កាប់ចំនួន០១,ផ្លែរណាដែកចំនួន០១ ជារបស់ឈ្មោះ ហួយ សីហា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង