ទ្បើងកប់! Lisa បានធ្វើឲ្យហ្វេនៗ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលនាងបានទៅចូលរួម កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ម៉ាក Prada នៅឯប្រទេសអ៊ីតាលី

អ៊ីតាលី៖ គ្រប់គ្នាប្រាកដជាបានស្គាល់ពី តារា Kpop ដ៏ល្បីគឺ Lisa ជាសមាជិកក្រុម BLACKPINK រួចមកហើយ ដែលនាងមានជំនាញរ៉េប និងជាតារាដែលមានក្បាច់រាំយ៉ាងល្អអស្ចារ្យ។

មិនត្រឹមតែប៉ុណ្ណោះទេ តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាដែលមានស្ទាយ៏សម្លៀកបំពាក់យ៉ាងទាន់សម័យ មិនថាតែងខ្លួនបែបណានោះទេ នាងក៏នៅតែមានភាពលេចធ្លោជានិច្ច។

ថ្មីៗនេះ Lisa បានធ្វើឲ្យហ្វេនៗ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេលដែលនាងបានទៅចូលរួម កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ម៉ាក Prada នៅឯប្រទេសអ៊ីតាលី។

Lisa បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមើលទៅទាក់ទាញជាងមុន។

នៅក្នុងកម្មវិធីនេះដែរ​ Lisa បានបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌មាស ដ៏ភ្លឺចែងចាំង មានភាពលេចធ្លោបំផុត ជាមួយនឹងស្ទីលសក់ខ្មៅដ៏វែងរបស់នាង។

អ្នកគាំទ្រជាច្រើន បានផ្ដោតចំណាប់អារម្មណ៍ទៅលើនាង ថែមទាំងពោលសរសើរនាងមិនដាច់ពីមាត់៕

ចង់ជ្រាបច្បាស់​ សូមទស្សនារូបភាពខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង