សមត្ថកិច្ចសង្ស័យថាបង្គារ មកពីប្រទេសវៀតណាមដែលក្រុមឈ្មួញនាំចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិព្រែកចាក មានលាយជាតិចាហួយ

ខេត្តកំពត កាលពីថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2020បន្ទាប់ពីសមត្ថកិច្ចសង្ស័យថាបង្គារ មកពីប្រទេសវៀតណាមដែលក្រុមឈ្មួញនាំចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិព្រែកចាក មានលាយជាតិចាហួយទើបសមត្ថកិច្ចជំនាញធ្វើការឃាត់តែម្ដងនិង យកមកដាក់នៅ អធិការរដ្ឋាន នគរបាលស្រុកកំពង់ត្រាចនឹងឲ្យមន្ត្រីជំនាញពិនិត្យនិងឆែកឆេរមើលតែពុំឃើញមានជាតិចាហួយអ្វីនោះទេ។

ការចុះបង្ក្រាបបង្គារដែលដឹកមកពីប្រ ទេសវៀតណាមនេះ ដឹកនាំដោយ ឯក ឧត្តមហាស់ សុបិន អភិបាលរង ខេត្តកំពតដែលជាប្រធានគណៈកម្មាធិការចុះបង្ក្រាបបទល្មើស។ បន្ទាប់ពីឆែកនិងពិនិត្យមើលរួចហើយ បង្គាទាំងនោះពុំមានសារជាតិគីមី ឬជាតិចាហួយឡើយប៉ុន្តែការដឹកជញ្ជូន បង្គារ មកពីប្រទេសវៀតណាមនោះ ក្រុមឈ្មួញបានដឹកជញ្ជូនទាំងផុតកំណត់ លិខិតដឹកជញ្ជូន តែសមត្ថកិច្ចជំនាញ និងផាកពិន័យទៅ លើការដឹក ជញ្ជូនផុត កំណត់នេះ ហើយឲ្យរថយន្តដឹកបង្គានោះ ដំណើរការជាធម្មតាវិញ។

ក៏ប៉ុន្តែមន្ត្រីមួយចំនួនក៏ដូចជាប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តកំពតមានវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលាព្រោះសកម្មភាពក្រុមឈ្មួញដឹកបង្គាខាងលើដឹកចូលមកប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយហើយក៏ជាការមន្ទិលសង្ស័យពីមហាជនក៏ដូចជាប្រជាពលរដ្ឋមួយចំនួនដែរ ថាអាច ជាប់ពាក់ព័ន្ធនឹងមានលាយសារជាតិគីមីក៍ដូចជាជាតិចាហួយ។

អត្ថបទដែលជាប់ទាក់ទង