លោក ចក់ ជាសមាជិក​ក្រុម “ចចក​សមុទ្រ” និងអ្នក​និពន្ធ​ភ្លេង​បទ “កូន​យំ​ល្វើយ​ៗ” បទ​ចម្រៀង​កំពុង​ល្បី​របស់​លោក​ព្រាប សុវត្ថិ ដែលជាបទកំពុងផ្ទះការចាប់អារម្មណ៍លើ Youtube បាន​ជួប​គ្រោះ​ថ្នាក់​រថយន្ត​នៅ​លើ​ដង​ផ្លូវ​រហូត​ដល់​ផ្ទុះ​ឆេះ​ខូច​ខាត​រថយន្ត​ទាំង​ស្រុង

(ភ្នំពេញ)៖ លោក ចក់ ជាសមាជិក​ក្រុម “ចចក​សមុទ្រ” និងអ្នក​និពន្ធ​ភ្លេង​បទ “កូន​យំ​ល្វើយ​ៗ” បទ​ចម្រៀង​កំពុង​ល្បី​របស់​លោក​ព្រាប សុវត្ថិ ដែលជាបទកំពុងផ្ទះការចាប់អារម្មណ៍លើ Youtube បាន​ជួប​គ្រោះ​ថ្នាក់​រថយន្ត​នៅ​លើ​ដង​ផ្លូវ​រហូត​ដល់​ផ្ទុះ​ឆេះ​ខូច​ខាត​រថយន្ត​ទាំង​ស្រុង។ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០​ ស្ថិតនៅ​ត្រង់​ចំណុច​ទីតាំង​ភូមិសាស្ត្រ​នៃ​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្ត​រតនគិរី​។ ​រថយន្ត​របស់​លោក ចក់ ដែល​ត្រូវ​ត្លើង​ឆេះ​នោះ​ម៉ាក​ហាយ​ឡេ​ន​ឌឺរ ប៉ុន្តែ​សម្រាប់​តួលេខ​នៃ​អ្នករបួស​នោះ ឬ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ពុំ​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ។​តាម​លោក​ចក់ ឆ្លើយ​ប្រាប់​ប្រិយមិត្ត​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម បណ្ដាល​មក​ពី​បែក​កង់ ហើយ​រថយន្ត​បាន​ក្រឡាប់​១​ត្រឡប់ រួច​ក៏​បាន​ផ្ទុះ​ឆេះ​តែ​ម្ដង។ អ្វី​ដែល​គួរ​ឲ្យ​ស្រណោះ ម្ចាស់​រថយន្ត​បាន​ពោល​ដោយ​ការ​សោកស្ដាយ​ចំពោះ​របស់​ទ្រព្យ​ដែល​បាត់​បង់​ទៅ ព្រោះ​ជា​កម្លាំង​ញើសឈាម​របស់​លោក​ប្រឹង​ប្រែង​ទាំង​យប់​ទាំង​ថ្ងៃ។ប្រិយមិត្ត​ស្គាល់​លោក​ជា​ច្រើន​បាន​ចូល​រួម​សោក​ស្ដាយ និង​លោក​ទឹក​ចិត្ត​លោក ចំពោះ​ការ​ខាត​បាត់​បង់រថយន្ត ដែលជាកម្លាំងញើសឈាមដែលលោក ចក់ ខំប្រឹងស្ទើរថ្ងៃ ខណៈដែលមានបងប្អូនក្នុងសង្គមហ្វេសប៊ុក បានផ្ញើ​សារ​សួរនាំ​ហើយ​លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ​បទ​ភ្លេង​លោក ចក់ កុំ​ឲ្យ​មាន​ការ​បាក់​ទឹកចិត្ត​ឬ​អស់សង្ឃឹម​៕

អត្ថបទដែលជាប់ទាក់ទង