មានសញ្ញាជាច្រើនបានបង្ហាញឲ្យដឹងថា ជនម្នាក់ដែលបានបាញ់សម្លាប់មនុស្សអស់៩នាក់ និងរបួសច្រើននាក់នៅក្នុងទីក្រុងHanauគឺកើតឡើងពីមូលហេតុនៃការប្រកាន់ពូជសាសន៍

(អន្តរជាតិ)៖ អ្នកស្រីអធិការបតីអាល្លឺម៉ង់ អេនជេឡា មីគែល បាននិយាយថាមានសញ្ញាជាច្រើនបានបង្ហាញឲ្យដឹងថា ជនម្នាក់ដែលបានបាញ់សម្លាប់មនុស្សអស់៩នាក់ និងរបួសច្រើននាក់នៅក្នុងទីក្រុងHanauគឺកើតឡើងពីមូលហេតុនៃការប្រកាន់ពូជសាសន៍។

តុលាការសហព័ន្ធ បានចាត់ទុកទង្វើនេះ ជាអំពើភេរវកម្ម។ ឯប្រទេសតួកគី បាននិយាយថាក្នុងចំណោមអ្នកស្លាប់មាន៥នាក់ ជាជនជាតិតួកគី។ ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងអស់ភាគច្រើន គឺជនអន្តោប្រវេសន៍។ អ្នកស្រី បានបន្ទោសទៅពួកស្តាំនិយមជ្រុលថា ការប្រកាន់ពូជសាសន៍ គឺជាថ្នាំពុល។ ការស្អប់គុំកួនគ្នាក៏ជាថ្នាំពុល ហើយថ្នាំពុលមួយប្រភេទនេះ វាបានកើតឡើងនៅក្នុងសង្គមយើង។ យើងត្រូវដាក់ការស្តីបន្ទោសទាំងអស់ ទៅលើជនណាដែលប្រកាន់ពូជសាសន៍។

គួរបញ្ចាក់ដែរថា ឃាតករនេះមានឈ្មោះថា Tobias R ជាជនជាតិអាល្លឺម៉ង់ អាយុ៤៣ឆ្នាំ បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ហើយក៏មានសាកសពម្តាយរបស់គាត់នៅក្បែរនោះដែរ ដែលគេសង្ស័យថាគឺគាត់ជាអ្នកបាញ់សម្លាប់ មុនគាត់បាញ់សម្លាប់ខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង