វេជ្ជបណ្ឌិតចំនួន១១៧នាក់ មកពី១៨ប្រទេស បាននាំគ្នាធ្វើការតវ៉ាដោយអំពាវនាវឲ្យរដ្ឋាភិបាលអង់គ្លេសបញ្ចប់ការធ្វើទារុណកម្មលើរូបលោក Assangeនៅក្នុងពន្ធនាគារ

(អន្តរជាតិ)៖ ថ្មីៗនេះមានវេជ្ជបណ្ឌិតចំនួន១១៧នាក់ មកពី១៨ប្រទេស បាននាំគ្នាធ្វើការតវ៉ាដោយអំពាវនាវឲ្យរដ្ឋាភិបាលអង់គ្លេសបញ្ចប់ការធ្វើទារុណកម្មលើរូបលោក Assangeនៅក្នុងពន្ធនាគារ ហើយត្រូវតែបញ្ឈប់ផែនការធ្វើបត្យាបន័បញ្ជូនរូបគាត់ទៅកាន់សហរដ្ឋអាម៉េរិក។លោក Assangeគឺជាស្ថានិកវេបសាយ Wikleaksដែលបានទម្លាយរឿងរ៉ាវអាថ៌កំបាំងក្នុងពិភពលោក ជាពិសេសគឺការសម្ងាត់ទាំងនយោបាយ សេដ្ឋកិច្ចយោធា និងទំនាក់ទំនងការទូតនៃប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងសហរដ្ឋអាម៉េរិកផង។ ក្នុងលិខិតតវ៉ាមួយច្បាប់ក្រុមគ្រូពេទ្យទាំងនេះបានសរសេរថា យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើទារុណកម្មលើរូបកាយលោក Julian Assange។ យើងក៏ថ្កោលទោសផងដែរ ចំពោះការមិនអនុញ្ញាតឲ្យគាត់មានសិទ្ធិក្នុងការទទួលបានការព្យាបាលសុខភាពរបស់គាត់។ មានការលើកឡើងថា លោក Assangeអាចនឹងត្រូវបានគេសម្លាប់ ប្រសិនបើគាត់ត្រូវបានបញ្ជូនឲ្យទៅទទួលយកការកាត់ទោសនៅអាម៉េរិកមែននោះ៕

អត្ថបទដែលជាប់ទាក់ទង