តោះមកដឹងពី ប្រវត្តិ​ ​និង​ ​ភាព​ល្បីល្បាញ​របស់​រាជិនី​សំឡេង​ពេជ្រ​ ​ប៉ែន​ ​រ៉ន​ ​ដែល​គ្រប់គ្នា​កម្រនិង​បានដឹង​!

អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​ជា​អតីត​តារា​ខ្មែរ​ដ៏​ពេញនិយម​បំផុត​ក្នុង​ទស​វត្យរ៍​ឆ្នាំ​ ​១៩៦០​ ​និង​ ​១៩៧០​ ​។​ ​អ្នកស្រី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ដើ​មទ​ស្ស​វត្សរ៍​ ​៦០​ ​ហើយ​នៅពេល​ដែល​អ្នកស្រី​ចាប់ដៃ​គូ​ច្រៀង​ជាមួយ​អធិរាជ​សំឡេង​មាស​ ​ស៊ីន​ ​ស៊ីសាមុត​ ​នៅ​ឆ្នាំ​ ​១៩៦៦​ ​កិត្តិស័ព្ទ​របស់​អ្នកស្រី​កាន់តែ​ល្បីល្បាញ​ខ្លាំង​ឡើង​ ​។​ ​កិត្តិស័ព្ទ​ល្បី​របស់​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​មា​នប្រ​ដុំ​ប្រសង​នឹង​អ្នកស្រី​ ​រស់​ ​សេរី​សុទ្ធា​ ​ដែរ​ ​។​ ​គេ​មិនសូវ​បានដឹង​អំពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​អ្នកស្រី​ឡើយ​ ​ប៉ុន្តែ​គេ​ត្រឹមតែ​ដឹង​ថា​អ្នកស្រី​បាន​បាត់ដំណឹងសូន្យឈឹង​នៅក្នុង​របប​ខ្មែរក្រហម​ ​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ពី​ទំព័រ​វី​គី​ភី​ឌា​ ​។

បើ​តាម​ការស្រាវជ្រាវ​ដែល​យើង​ដកស្រង់​ចេញ​ទំព័រ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​ឫស្សីស្រុក​ ​និង​ ​ការ​រៀបរាប់​ចងក្រង​ពី​ក្រុមព្រះ​សូ​រិយា​ ​បាន​បង្ហាញថា​ ​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​គឺជា​អ្នក​ខេត្តបាត់ដំបង​ ​ហើយ​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី​ ​គ្មាន​អ្នកណា​ដែល​ថា​មិន​ស្គាល់​នោះ​ឡើយ​ ​។​ ​ដោយមាន​ថ្គាមខ្លា​ដែល​ជាអំណោយ​ផល​ពី​ធម្មជាតិ​ដ៏​អស្ចារ្យ​នោះ​ ​ធ្វើ​ឱ្យ​សំឡេង​របស់​អ្នកស្រី​ស្រែកច្រៀង​គ្រ​ហ៊ឹម​ពីរោះ​ពន់ពេក​ ​ដូចជា​បទ​ ​«​ជើងមេឃ​ពណ៌ខ្មៅ​»​ ​«​ស្នេហ៍​ក្រោមម្លប់​ជ្រៃ​»​ ​«​ទំនួញ​នាង​កុលាប​»​ ​និង​ ​បទ​«​មន្ថា​មាសបង​»​ ​ជាដើម​.​.​.​ ​បទ​ទាំងនេះ​ពេល​អ្នកស្រី​គ្រ​ហ៊ឹម​គឺ​ក្រអួន​ក្រអៅ​ក្រៃលែង​ ​។​ដោយសារ​ថ្គាមខ្លា​នេះឯង​ ​ដែល​នាំ​ឱ្យ​អ្នកស្រី​ស្រែកច្រៀង​មិនដែល​ចេញ​សំឡេង​ខ្មោច​ម្តង​ណា​ឡើយ​ ​។​ ​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​មាន​ស្រុកកំណើត​នៅ​ទីរួមខេត្ត​បាត់ដំបង​ ​(​ម្តុំ​ស្ថានីយ៍​រថភ្លើង​)​ ​ដែល​មាន​ឪពុក​ឈ្មោះ​ ​ប៉ែន​ ​ព្រលូង​ ​ជា​បុគ្គលិក​ស្ថានីយ៍​រថភ្លើង​ ​មាន​តួនាទី​ជា​អ្នក​កាច់​ផ្លូវដែក​ឱ្យ​រថភ្លើង​បត់​ ​និង​ ​មាន​ម្តាយ​អ្នកស្រី​ជា​មេផ្ទះ​ ​។​ ​អ្នកស្រី​មាន​បងប្អូន​បង្កើត​ចំនួន​ ​៥​ ​នាក់​ ​ក្នុង​នោះ​មាន​លោក​ ​ប៉ែន​ ​ស៊ី​ថា​ ​(​ប​)​ ​អ្នក​បញ្ចូល​សំឡេង​កុន​ ​លោក​ ​ប៉ែន​ ​លន់​ ​(​ប​)​ ​អ្នកប្រដាល់​ ​លោក​ ​ប៉ែន​ ​កថា​ថន​(​ប​)​ ​អ្នកប្រដាល់​ ​អ្នកស្រី​ ​ប៉ែន​ ​រ៉ម​ ​(​ស​)​ ​អ្នកចម្រៀង​ ​និង​ ​អ្នកស្រី​ផ្ទាល់​ជាតា​រា​ចម្រៀង​ ​។

អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​បាន​មកដល់​ទីក្រុង​ភ្នំពេញ​នៅ​អំឡុង​ដើ​មទ.វ​ឆ្នាំ​ ​១៩៦០​ ​(​ឆ្នាំ១៩៦៣​-​៦៤​)​ ​កាលនោះ​អ្នកស្រី​នៅ​ក្រមុំ​ ​ហើយ​មិនទាន់​ក្លាយជា​អ្នកចម្រៀង​នៅឡើយ​ទេ​ ​ប៉ុន្តែ​ពេល​មកដល់​ភ្នំពេញ​អ្នកស្រី​បាន​ចូល​ច្រៀង​ខ្លះ​ៗ​នៅក្នុង​ពិធី​ប្រគំតន្ត្រី​លក់​សំបុត្រ​ ​និង​ ​លេងល្បែង​កម្សាន្ត​ដ៏​ពេញនិយម​មួយ​ឈ្មោះថា​ ​«​កញ្ញា​ធ្លាក់ទឹក​»​ ​។​ ​លុះ​រហូតមកដល់​អំឡុង​ឆ្នាំ​ ​១៩៦៤​ ​ទើប​អ្នកស្រី​បាន​ក្លាយជា​អ្នកចម្រៀង​អាជីព​នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកម្នាង​ ​សៀង​ ​ឌី​ ​អ្នកចម្រៀង​រៀមច្បង​ដែល​ចូល​ប្រឡូក​សិល្បៈ​មុន​អ្នកស្រី​ ​ប៉ែន​ ​រ៉ន​ ​ទៅទៀត​នោះ​ ​។​

​បទ​ចម្រៀង​ល្បី​ៗ​របស់​អ្នកស្រី​ដំ​បូងៗ​ ​មាន​ដូចជា​បទ​ ​«​រាំ​ទាន់​ខ្លួន​នៅក្មេង​»​ ​ស្នាដៃ​របស់​លោក​ ​ហាស់​ ​សា​ឡន​ ​បទ​ ​«​ស្វា​រាំ​ម៉ុន​ឃីស​»​ ​ស្នាដៃ​របស់​លោក​ ​មែរ​ ​ប៊ុ​ន​ ​បទ​ ​«​តាមកម្ម​ទៅ​កូន​»​ ​(​សំនៀង​កូន​មាស​ម្តាយ​)​ ​ស្នាដៃ​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ ​ដែល​ច្រៀង​បញ្ចូល​ក្នុង​រឿង​ ​«​ជាតិ​ស្រ្តី​»​ ​បទ​ ​«​ពុះ​ទ្រូង​»​ ​ស្នាដៃ​កវី​ ​ស្វាយ​ ​សំ​អឿ​ ​និង​ ​បទ​ ​«​ក្តៅ​ថ្ងៃ​មិន​ស្មើ​ក្តៅចិត្ត​»​ ​ស្នាដៃ​លោក​ ​វ៉ោយ​ ​ហូរ​.​.​.​។​ល​។​ ​ហើយ​ក្រោយមក​អ្នកស្រី​ក៏​ត្រូវ​បាន​ក​វី​ល្បី​ៗ​នៅ​ជំនាន់​នោះ​នាំគ្នា​និពន្ធ​ឱ្យ​ច្រៀង​ជាបន្តបន្ទាប់​ដូចជា​លោក​ ​ម៉ា​ ​ឡៅ​ពី​ ​លោក​ ​ញ៉ែម​ ​ផុន​ ​ហៅ​ ​កុក​ ​លោក​ ​ពៅ​ ​ស៊ី​ផូ​ ​និង​ ​លោក​ ​គង្គ​ ​ប៊ុ​ន​ឈឿន​.​.​.​ជាដើម​ ​។

ជា​ភ័ព្វវាសនា​អាក្រក់​ដោយសារ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នេះ​ ​អ្នកស្រី​មិនបាន​គេច​រួចពី​ភាព​ខ្លោច​ផ្សារ​សាហាវ​ព្រៃផ្សៃ​ក្នុង​របប​ ​ប៉ុល​ ​ពត​ ​ឡើយ​ ​គឺ​អ្នកស្រី​ត្រូវ​បាន​ទាហាន​ប៉ុល​ ​ពត​ ​សម្លាប់​ជា​មួ​យកូនៗ​ទាំងអស់គ្នា​នៅ​ស្រុក​បាទី​ ​ខេត្តតាកែវ​ ​នៅ​អំឡុង​ឆ្នាំ​ ​១៩៧៦​-​៧៧​ ​។​ ​ដោយ​មុននឹង​សម្លាប់​ពួកវា​បាន​សម្រាត​សម្លៀកបំពាក់​អ្នកស្រី​ចេញពី​ខ្លួន​ទាំងអស់​ ​រួច​ទើប​វាយបំបាក់​ក​ទម្លាក់​រណ្តៅ​ជា​មួ​យកូនៗ​ ​និង​ ​ប្រជាជន​នៅ​តំបន់​នោះ​កប់​រួមគ្នា​តែម្តង​ ​។​ ​យ៉ាងណាក៏ដោយ​ ​«​ទូក​ទៅ​ ​កំពង់​នៅ​»​ ​ដ្បិតតែ​អ្នកស្រី​បាន​លាចាកលោកនេះ​មែន​ ​តែ​កិត្តិស័ព្ទ​អ្នកស្រី​នៅតែ​ដក់ជាប់​ក្នុង​ក្រអៅបេះដូង​ពលរដ្ឋ​ខ្មែ​រគ្រប់​ៗ​គ្នា​ ​៕

អត្ថបទដែលជាប់ទាក់ទង