ក្មេងប្រុសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់នគបាលស្រុកវាលវែង ឃាត់ខ្លួន រួមនឹងវត្ថុតាងកាំបិតកកុកដងវែងមួយ បន្ទាប់ពីបានកាប់ក្មេងប្រុសម្នាក់ទៀតឲ្យរងរបួសរយះក

(ពោធិ៍សាត់)៖ ក្មេងប្រុសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់នគបាលស្រុកវាលវែង ឃាត់ខ្លួន រួមនឹងវត្ថុតាងកាំបិតកកុកដងវែងមួយ បន្ទាប់ពីបានកាប់ក្មេងប្រុសម្នាក់ទៀតឲ្យរងរបួសរយះក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធាង ឡេង បានឲ្យដឹងនៅវេលាម៉ោង១០:៤៥ ថ្ងៃទី២០កុម្ភៈ នេះថា ក្មេងប្រុសដៃដល់ឈ្មោះ ភក្រ្ត័ អាយុ១២ឆ្នាំ និងក្មេងប្រុសជនរងគ្រោះឈ្មោះ គីម ឈិនឡុង អាយុ១៣ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកអធិការ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ក្មេងប្រុសដៃដល់ និងក្មេងរងគ្រោះចេញពីរៀន ក៏បានបបួលគ្នាចុះអូសត្រីក្នុងបឹង។ នៅពេលអូសនោះ ក្មេងប្រុសដៃដល់ មានខ្លួនតូច កម្លាំងខ្សោយ ហើយត្រូវក្មេងរងគ្រោះធំជាង បានស្តីឲ្យ និងយកដុំថ្មតូចគប់ ទៅលើ បណ្តាលឲ្យខឹងខ្លាំង ហើយបានទាញបិតកកុកកាប់ចំកបណ្តាលឲ្យរងរបួសរយះត្រង់-ក តែម្តង។

ពាក់ពន្ធ័នឹងករណីខាងលើនេះ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងបងប្អូនបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។ ដោយឡែក ក្មេងប្រុសដៃដល់ជាអនិតិជន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកធ្វើការអប់រំណែនាំ និងឲ្យក្រុមគ្រួសារជួយចេញថវិកាថ្នាំព្យាបាលជនរងគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង