ជនសង្ស័យជនជាតិជប៉ុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងនោះដែរសមត្ថកិច្ចដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម បានបញ្ជូនខ្លួនរួមជាមួយវត្ថុតាង (ថ្នាំញៀន) មកដល់តុលាការហើយ

ភ្នំពេញ៖ លោកស្រី យិច ឈាណាវី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ  បានសម្រេចឃុំខ្លួនជនជាតិជប៉ុនម្នាក់ឈ្មោះ NONAKA SHUNICHI ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។

ជនសង្ស័យជនជាតិជប៉ុននេះមានឈ្មោះ NONAKA SHUNICHI ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងនោះដែរសមត្ថកិច្ចដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម បានបញ្ជូនខ្លួនរួមជាមួយវត្ថុតាង (ថ្នាំញៀន) មកដល់តុលាការហើយ។

ជនត្រូវចោទ NONAKA SHUNICHI អាយុ ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើង យន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។

ជាលទ្ធផល នៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម៕

អត្ថបទដែលជាប់ទាក់ទង