យុវតីម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដោយចោទបុរសអ្នករត់ម៉ូតូឌុបម្នាក់ថា បានចាប់រំលោភខ្លួនរហូតបានសម្រេច

(ប៉ៃលិន)៖ យុវតីម្នាក់ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដោយចោទបុរសអ្នករត់ម៉ូតូឌុបម្នាក់ថា បានចាប់រំលោភខ្លួនរហូតបានសម្រេច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ នៅផ្លូវបំបែកជាបួន អូរកម្មករ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណ.ដ អាយុ២០ឆ្នាំ មុខរបរលក់បាយ (ស៊ីឈ្នួល)។ សមត្ថកិច្ចបន្តថា ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅនៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ក្រោយពីធ្វើការសាកសួរទើបដឹងពីមូលហេតុថា ជនរងគ្រោះបានហៅជនសង្ស័យឱ្យឌុប ទៅផ្ទះមិត្តភក្តិនៅភូមិអូរឈើក្រំ រួចត្រលប់មកវិញ ហើយជនសង្ស័យបានធ្វើសម្មកភាពចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង