រថយន្តដឹកទឹកកក បុកធុងប្រេងរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តដឹកទឹកកក បុកធុងប្រេងរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតតេងឡាយ យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AL-7224 ជារបស់ក្រុមហ៊ុនផលិតទឹកកកយីហោ សញ្ញាខ្លាឃ្មុំទឹកកក បានធ្វើដំណើរក្នុងទីដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កម៉ាកនីស្សាន់ឌីស៊ែល ពណ៍បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-7322 សណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកទូកុងតឺន័រជារបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ បើកចេញពីផែ ក្នុងទិសដៅពីលិចទៅកើត បត់ស្ដាំអត់មើលមុខមើលក្រោយ ក៏ត្រូវរថយន្តដឹកទឹកកក បុកចំធុងប្រេង បណ្ដាលឲ្យរងការខូចខាតក្រពឹតរួញកាប៊ីនទាំងស្រុង។

ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការវាស់វែង និងឲ្យម្ចាស់រថយន្តទាំង២ភាគី ដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែង៕

អត្ថបទដែលជាប់ទាក់ទង