អ្នកដំណើរប្រមាណ៥០០នាក់ ក្នុងចំណោម៣,៧០០នាក់ ដែលកំពុងជាប់គាំងនៅលើនាវាទេសចរណ៍ Diamond Princess នៅឯកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវា នៅព្រឹកថ្ងៃពុធនេះហើយ

(អន្តរជាតិ)៖ ក្រសួងសុខាភិបាលជប៉ុន បានរាយការណ៍ថា អ្នកដំណើរប្រមាណ៥០០នាក់ ក្នុងចំណោម៣,៧០០នាក់ ដែលកំពុងជាប់គាំងនៅលើនាវាទេសចរណ៍ Diamond Princess នៅឯកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវា នៅព្រឹកថ្ងៃពុធនេះហើយ។ក្រសួងសុខាភិបាលជប៉ុន កំពុងតែរៀបចំតេស្តរកវីរុស លើអ្នកដំណើរចំនួន ៣,៧០០នាក់ ដែលកំពុងជាប់នៅលើនាវា ខណៈចំនួនសរុបអ្នកដែលបានឆ្លងវីរុសនេះ ទាំងអ្នកធ្វើដំណើរ និងនាវិកលើកប៉ាល់ មានចំនួន ៥៤២នាក់ ជាតួលេខចុងក្រោយ។ បើតាមគម្រោង ប្រតិបត្តិការជម្លៀសអ្នកដំណើរចេញពីលើនាវាទេសចរណ៍ខាងលើ នឹងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃសុក្រសប្តាហ៍នេះតែម្តង។ អ្នកដំណើរ និងនាវិកចំនួន ៣.៧០០ នាក់ នៅលើនាវាមកពី ៥៦ ប្រទេស បានធ្វើដំណើរកម្សាន្ត ក្នុងក្តីសុបិនអាក្រក់ នៅពេលពួកគេប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាច និងភាពអផ្សុកនៅលើនាវា។មន្ត្រីជប៉ុនបានប្រាប់អ្នកដំណើរថា “ប្រសិនបើ អ្នក និងមិត្តរួមបន្ទប់របស់អ្នក មានអាការៈអវិជ្ជមាន និងមិនមានគ្រុនក្តៅ ឬ រោគសញ្ញាផ្លូវដង្ហើម អ្នកនឹងអាចត្រៀមខ្លួនចាកចេញ” ដោយបន្ថែមថា ត្រូវការពេលយ៉ាងតិច៣ថ្ងៃ ដើម្បីដំណើរការ។ មេធាវីអាម៉េរិកលោក Matt Smith បានប្រាប់ AFP ថា៖ «យើងនៅតែត្រូវការលទ្ធផលតេស្តរបស់យើង ដើម្បីសម្រេចការចាកចេញនៅពេលណាមួយ»។ លោកបន្តថា សម្រាប់អ្នកដំណើរនេះ មានន័យថា ការរង់ចាំដ៏ឈឺចាប់សម្រាប់លទ្ធផលធ្វើតេស្ត ដែលអាចចំណាយពេលច្រើនថ្ងៃ ដើម្បីវាយតម្លៃ៕

អត្ថបទដែលជាប់ទាក់ទង